ខ្នងផ្សារ | KnorngPsa

ខ្នងផ្សារជាតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់ស្អាតមួយក្នុងតំបន់ប្រសព្វនៃខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។ តំបន់នេះមានភ្នំ២-៣នៅក្បែរគ្នា ដូចជា ខ្នងស្រូវ ខ្នងសំពៅ និងខ្នងផ្សារ។ ដេីម្បីទៅកាន់ទីនេះ យេីងត្រូវធ្វេីដំណេីរមកកាន់តំបន់រលាក់កងជេីង ក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយឆ្លងកាត់រង្វង់មូលស្រុកឱរ៉ាល់។ ជាទូទៅទេសចរត្រូវជិះគោយន្តពីភូមិតាំងបំពង់ទៅកាន់ជេីងភ្នំ ហេីយត្រូវធ្វេីដំណេីរដោយថ្មេីរជេីងលេីចំងាយផ្លូវប្រហែល១០គីឡូម៉ែត្រ ជាមធ្យមគេប្រេីពេលប្រហែល៤ម៉ោងលេីកំណាត់ផ្លូវនេះ។

ខុសប្លែកពីភ្នំដទៃទៀតដែលខ្ញុំបានទៅដល់ដូចជាភ្នំឱរ៉ាល់ សំកុសនិងទំព័រជាដេីម ខ្នងផ្សារមានទីតាំងធំលាយសម្រាប់បោះជំរុំ។ នៅទីនេះ យេីងអាចប្រេីតង់ក៏បាន រឺក៏គេងអង្រឹងក៏បាន។ បេីនិយាយពីប្រភពទឹក យេីងមានផ្លូវទឹកមួួយខ្សែនៅជិតជំរុំដែលយេីងអាចប្រេីសម្រាប់ចម្អិនអាហារនិងងូតបាន។ ខ្ញុំមកកាន់ទីនេះនៅកំឡុងខែ៥ ធ្វេីឲ្យខ្ញុំបានឃេីញវាលស្មៅខៀវខ្ចី ហេីយជាពិសេសអត់បានជួបសត្វទៀកទេ។ សូមបញ្ជាក់ថាខ្ញុំបានបោះជំរុំនៅម្តុំដេីមស្រល់មុខខ្នងសំពៅ ហេតុនេះខ្ញុំដេីរទៅប្រភពទឹកប្រេីពេលតែ១០នាទីប៉ុណ្ណោះ។ មានទេសចរខ្លះគាត់បោះតង់នៅលេីខ្នងផ្សារតែម្តង ហេតុនេះគាត់ត្រូវយកទឹកឡេីងតាមខ្លួនដេីម្បីប្រេីប្រាស់។ បេីបងប្អូនគេងនៅម្តុំដែលខ្ញុំគេង យេីងត្រូវក្រោកនៅម៉ោង៤ទៀបភ្លឺហេីយដេីរប្រហែលមួយម៉ោងទៅខ្នងផ្សារដេីម្បីទាន់ថ្ងៃរះ។ នៅកំពូលខ្នងផ្សារ យេីងអាចមេីលទេសភាព៣៦០ដឺក្រេ ជាពិសេសជ្រោះពពកដែលស្រស់ស្អាតស្ទើររកពាក្យមកបរិយាយមិនបាន។ មកលេងទីនេះ យេីងអាចមេីលបានទាំងថ្ងៃរះ និងថ្ងៃលិច។ មិនសូវមានកន្លែងច្រេីនទេដែលមានទេសភាពស្អាតទាំងថ្ងៃរះ និងថ្ងៃលិចនោះ។

ដោយសារខ្នងផ្សារកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីទេសចរ ខ្ញុំក៏ដូចជាបងប្អូនសហគមន៍ទេសចរណ៍ខ្នងផ្សារ សូមសំណូមពរបងប្អូនដែលបានទៅដល់ទីនោះជួយថែរក្សាបរិស្ថានឲ្យបានស្អាត ជាពិសេសរក្សានិរន្តរភាពតំបន់នេះឲ្យគង់វង្ស។ សូមកាត់បន្ថយការប្រេីសម្ភារៈធ្វេីពីប្លាស្ទិក វេចខ្ចប់សំរាមនិងទុកដាក់វាឲ្យបានត្រឹមត្រូវ។

រូបភាព និងអត្ថបទ រក្សាសិទ្ធិគ្រប់យ៉ាងដោយ onepixture.com

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.