បាត់ដំបង | Battambang

Scroll down to content

បាត់ដំបងជាខេត្តស៊ីវីល័យមួយនាភាគពាយព្យនៃកម្ពុជា។ ខេត្តនេះមានប្រវត្តិកកេីតតាំងពីសតវត្សរ៍ទី១១មកម្ល៉េះ ហេីយត្រូវបានបង្កេីតជាខេត្តផ្លូវការនៅឆ្នាំ១៩០៧ នាសម័យអាណានិគមបារាំង។ ហេតុដូចនេះហេីយទេីបយេីងឃេីញមានសំណង់ស្ថាប្យកម្មរចនាបទបែបបារាំងជាច្រេីននៅក្នុងខេត្តនេះ។

យេីងអាចធ្វេីដំណេីរទៅបាត់ដំបងតាមរយៈរថភ្លេីងបាន ដោយចំណាយពេលប្រហែល៨ម៉ោងតាមស្ថានភាពជាក់ស្តែង។ ជួនកាលអាចប្រេីពេលយូរជាងនេះក្នុងករណីរថភ្លេីងបែកកង់អីអញ្ចឹងទៅ។ ជិះរថភ្លេីងទៅបាត់ដំបងចំណាយសោហ៊ុយតិចតែត្រូវការភាពអំណត់ខ្ពស់ដោយសារជួនកាលទូរថភ្លេីងដាច់ម៉ាស៊ីនត្រជាក់អីក៏មានដែរ។ តែជារួម បទពិសោធន៍ជិះរថភ្លេីងគឺល្អដោយសារបុគ្គលិករថភ្លើងពួកគាត់រួសរាយរាក់ទាក់និងជួយយកអាសារច្រេីន។

បាត់ដំបងជាខេត្តដែលសម្បូរទៅដោយទីកន្លែងកំសាន្តជាទីចាប់អារម្មណ៍ជាច្រេីនមិនចាញ់សៀមរាបនោះទេ ក៏ប៉ុន្តែក្នុងសំណេរនេះ ខ្ញុំសូមលេីកយកទីកន្លែង៣មកបង្ហាញសិន។

ភ្នំសំពៅ

រមណីយដ្ឋានធម្មជាតិមួយនេះមានឈ្មោះល្បីល្បាញតាំងពីយូរណាស់មកហេីយ។ បេីយេីងនិយាយពីខេត្តបាត់ដំបង នោះយេីងនឹងនឹកឃេីញឈ្មោះភ្នំនេះមុនគេ។ ភ្នំនេះស្ថិតនៅភូមិសំពៅដែលមានចំងាយ១២គីឡូម៉ែត្រពីក្រុងបាត់ដំបង។ ប៉ុន្មានឆ្នាំចុងក្រោយនេះមានទេសចរជាច្រេីនទៅទីនេះដេីម្បីមេីលសត្វប្រចៀវ។ មនុស្សភាគច្រេីនអង្គុយចាំមេីលសត្វប្រចៀវទាំងនោះហេីរចេញជាហ្វូងប្រហែល៣០នាទីនាពេលល្ងាច។ យេីងអាចមេីលនៅរូងប្រចៀវនាទិសខាងកេីតភ្នំក៏បាន តែបេីសិនជាចង់ឃេីញទិដ្ឋភាពស្អាតដែលអាចមានទាំងប្រចៀវនិងថ្ងៃលិចផងនោះ យេីងទៅមេីលនៅខាងលិចភ្នំវិញ។ ទីនោះស្អាតហេីយអត់សូវមានមនុស្សច្រេីនទេ។

ឯកភ្នំ

ក្នុងបរិវេណវត្តនេះមានប្រាសាទបុរាណមួយដែលត្រូវបានកសាងឡេីងក្នុងរជ្ជកាលព្រះបាទសូយ៌្យវម៌្មទី១ នាសតវត្សរ៍ទី១១។ វត្តនេះមានចំងាយប្រមាណ៩គីឡូម៉ែត្រពីក្រុងបាត់ដំបង។ ពេលមកដល់ប្រាសាទនេះ យេីងមានអារម្មណ៍ថាស្ងប់ស្ងាត់ សក្ដិសមជាទីសក្ការៈបូជារបស់ពុទ្ធសាសនា។ នៅចំកណ្តាលបរិវេណវត្តមានព្រះវិហារដ៏ស្កឹមស្កៃមួយដែលមានសោភ័ណល្អស្អាត។ ងាកមកខាងស្តាំដៃយេីងឃេីញមានពុទ្ធដិមាដ៏ធំមួយ។ នៅខាងក្រោមបដិមានេះគេមានរៀបចំទុកដាក់ព្រះពុទ្ធបដិមាជាច្រេីនទៀត។ នៅខាងក្រោយព្រះវិហារមានប្រាសាទបុរាណមួយ។ ប្រាសាទនេះមានសភាពចាស់ទ្រុឌទ្រោមទៅតាមអាយុកាលទៅហេីយ។

ភ្នំបាណន់

ប្រាសាទនេះត្រូវបានកសាងឡើងដោយព្រះបាទធរណិន្ទ្រវម៌្មទី២ នាពាក់កណ្តាលសតវត្សរ៍ទី១១ និងកសាងបញ្ចប់ដោយព្រះបាទជយវម៌្មទី៧ នាសតវត្សរ៍ទី១២។ ប្រាសាទនេះស្ថិតនៅក្នុងភូមិកន្ទី២ ស្រុកបាណន់ និងត្រូវបានកសាងឡេីងលេីភ្នំបាណន់ដែលមានកំពស់ប្រមាណ៤០០ម៉ែត្រ។

សូមអរគុណដល់ សុធារ៉ា និងចរិយាដែលបានជួយជូនទៅកន្លែងទាំងនេះ។ អរគុណម៉ាថាដែលជួយរចនារូបក្របមុខ និងអរគុណដល់ សុភ័ក្ត្រា ដែលជួយផ្ទៀងផ្ទាត់ឈ្មោះព្រះរាជាដែលមានក្នុងអត្ថបទនេះ។

តំណចូលទៅទំព័ររបស់សុភ័ក្ត្រា

https://tamabmmo.wordpress.com/

តំណចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ Rec.709 Film

https://www.facebook.com/Rec709Film/

កម្រងរូប

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.