ភ្នំឱរ៉ាល់ | Mount Aoral

Scroll down to content

ភ្នំឱរ៉ាល់ជាភ្នំខ្ពស់ជាងគេនៅកម្ពុជា ដែលមានកម្ពស់១៨១៣ម៉ែត្រ។ ភ្នំនេះស្ថិតនៅភូមិល្ងឹម ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ភ្នំនេះជាភ្នំមួយស្ថិតនៅជួរភ្នំក្រវាញដែលលាតសន្ធឹងនៅប៉ែកខាងលិចឈៀងខាងត្បូងនៃកម្ពុជា និងផ្នែកខ្លះនៃប្រទេសថៃ។ ជួរភ្នំក្រវាញជាតំបន់ព្រៃធំជាងគេនៅក្នុងអាស៊ីអាគ្នេយ៍ដីគោក ដោយមានប្រវែងប្រហែល៣០០០គីឡូម៉ែត្រនិងទទឹង៧០គីឡូម៉ែត្រ និងមានទំហំប្រហែល៤លានហិចតា។ ដើម្បីឡើងដល់កំពូលភ្នំឱរ៉ាល់ គេត្រូវចេញដំណើរពីភូមិល្ងឹម ទៅកាន់ជើងភ្នំ។ អ្នកដំណើរភាគច្រើនជិះគោយន្តដោយសារស្ថានភាពផ្លូវពិបាក។

ការជិះគោយន្តពីភូមិល្ងឹមទៅកាន់ជើងភ្នំត្រូវប្រើពេលប្រហែល២ម៉ោង។ ស្ថានភាពផ្លូវមានលក្ខណៈងាយស្រួលពីដំបូងហើយចាប់ផ្តើមលំបាកទៅៗ។ ត្រង់កន្លែងខ្លះយើងត្រូវចុះដើរដោយសារត្រូវជិះកាត់ស្ទឹង។ ពីជើងភ្នំដល់កំពូលភ្នំ គេត្រូវធ្វើដំណើរថ្មើរជើងប្រហែល៣០គីឡូម៉ែត្រ ដោយឆ្លងកាត់ចង្កេះស្ទឹងព្រូល អូរដក់ឈាម និងដំណាក់បារាំង។ អ្នកដំណើរអាចឈប់សម្រាកនៅទីនេះដោយសារវាមានទឹកនៅជិតនោះ។ ពីដំណាក់បារាំងទៅជ័យសង្គ្រាមជាដំណាក់ដែលពិបាក។ តាមការយល់ឃើញរបស់ខ្ញុំ ដំណាក់នេះជាដំណាក់ដែលពិបាកជាងគេក្នុងការឡើងភ្នំឱរ៉ាល់ ដោយសារវាមានចំណោតខ្លាំង ត្រូវឆ្លងកាត់ព្រៃឫស្សី និងកន្លែងខ្លះត្រូវប្រើខ្សែពួរដើម្បីតោងឡើង។

ពីជ័យសង្គ្រាមដល់ជំរុំដំណាក់តាឥសី យើងត្រូវប្រើពេលប្រហែល៣ទៅ៤ម៉ោង។ អ្នកដំណើរភាគច្រើនឈប់សម្រាកនៅដំណាក់តាឥសីដោយសារវាមានប្រភពទឹកនៅក្បែរនោះ។ ជំរុំដំណាក់តាឥសីមានទីធ្លាធំល្មមអាចចងអង្រឹងបានច្រើន និងមានកូនផ្ទះមួយដែលត្រូវបានសង់សម្រាប់អ្នកដំណើរប្រើអាស្រ័យ។ នៅក្បែរជំរុំនេះ មានប្រភពទឹកអាចមុជបានដោយត្រូវដើរប្រហែល៥នាទី។

ពីដំណាក់តាឥសីទៅកាន់កំពូលភ្នំ យើងត្រូវដើរប្រហែល៣ម៉ោង។ ដំណាក់នេះជាចន្លោះផ្លូវដែលមានទេសភាពស្អាតៗ ដោយមានដើមឈើធំៗច្រើនតាមផ្លូវ។ មនុស្សជាច្រើនគិតថានៅកំពូលភ្នំគេអាចមើលឃើញទេសភាពស្អាត តែផ្ទុយទៅវិញនៅទីនោះបាំងដោយដើមឈើជាច្រើនហុំព័ទ្ធជុំវិញ ជាហេតុមិនអាចអោយយើងមើលឃើញទេសភាពជុំវិញភ្នំនោះទេ។ ជាទូទៅអាកាសធាតុនៅកំពូលភ្នំត្រជាក់ល្មម ហើយមានសំណើមច្រើន។ សម្រាប់អ្នកដែលចង់ឡើងភ្នំឱរ៉ាល់គួរត្រៀមខ្លួនសម្រាប់ការចំងាយឆ្ងាយ។ ការនេះហើយដែលយើងត្រូវប្រុងប្រយ័ត្នក្នុងការវេចឥវ៉ាន់។ គួរយកតែរបស់ដែលចាំបាច់ខ្លាំង ដើម្បីចៀសវាងការស្ពាយធ្ងន់ខ្លាំង។

ចំពោះអ្នកដែលចង់ទៅភ្នំឱរ៉ាល់ អាចស្វែងរកព័ត៌មានពីដំណើរផ្សងព្រេងនៅ Der Prey (Facebook: https://www.facebook.com/DerPrey)

ខាងក្រោមជារូបភាពខ្លះតាមផ្លូវទៅកំពូលភ្នំ៖

©️រក្សាសិទ្ធិគ្រប់យ៉ាងដោយ OnePixture

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: