ភ្នំទំព័រ | Mount Tompor

Scroll down to content

ភ្នំទំព័រស្ថិតនៅភូមិទំព័រ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ វាមានកម្ពស់១៥៥១ ម៉ែត្រ និងចំងាយប្រមាណ៣២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ភ្នំទំព័រ (អ្នកស្រុកមួយចំនួនហៅថាភ្នំសំព័រ) ជាភ្នំខ្ពស់ជាងគេលំដាប់ទី៣ នៅកម្ពុជាបន្ទាប់ពីភ្នំឱរ៉ាល់ និងភ្នំសំកុស។ ការធ្វើដំណើរទៅកាន់ទីនោះមានភាពងាយស្រួលតាមរយៈរថយន្តរហូតដល់ភូមិទំព័រ។ នៅទីនោះ មានសហគមន៍មួយឈ្មោះថាសហគមន៍តំបន់ការពារធម្មជាតិភូមិទំព័រដែលបានបង្កេីតឡេីងក្នុងឆ្នាំ២០០៧ ទទួលស្គាល់ដោយក្រសួងបរិស្ថាន និងរាជរដ្ឋាភិបាល។ សហគមន៍នេះមានតួនាទីយ៉ាងសំខាន់ក្នុងការការពារព្រៃឈើនិងសម្បត្តិធម្មជាតិនៅតំបន់នោះទាំងមូល។

ស្នាក់ការសហគមន៍ការពារធម្មជាតិភូមិទំព័រ

ពីភូមិទំព័រទៅកាន់ជំរុំទីមួយ យើងត្រូវដើរដោយប្រើពេលប្រហែល១ម៉ោងកន្លះ។ ស្ថានភាពផ្លូវឡើងភ្នំទំព័រមានសភាពពិបាកបន្តិចដោយសារវាចោតខ្លាំង រអិល ជាពិសេសពេលមានភ្លៀង។ បងប្អូនសហគមន៍បានបង្កាន់ដៃឫស្សីដើម្បីជួយសម្រួលការឡើងភ្នំដោយសារដំណាក់នេះផ្លូវចោតខ្លាំង។

ទិដ្ឋភាពតាមផ្លូវទៅជំរុំទី១

នៅជំរុំទីមួយ យើងអាចមើលទេសភាពយ៉ាងស្រស់ស្អាត។ អាកាសធាតុនៅទីនេះផ្លាស់ប្តូរលឿន ពេលខ្លះមេឃស្រឡះ ហើយពេលខ្លះទៀតប្រែជាចុះអ័ព្ទភ្លាមៗ។ អ្នកដែលចូលចិត្តមើលផ្កាយប្រាកដជាចូលចិត្តជំរុំទី១ ដោយសារយប់ឡើងយើងមើលឃើញកញ្ចុំផ្កាយ(milky way) យ៉ាងច្បាស់បើមេឃស្រឡះ។ សូមបញ្ជាក់ថានៅទីនេះយើងអត់អាចងូតទឹកបានទេដោយសារប្រភពទឹកនៅរៀងឆ្ងាយហើយទឹកតិចពេក។

ទេសភាពនៅជំរុំទី១
ទេសភាពនៅជំរុំទី១
ទិដ្ឋភាពនៅជំរុំទី១

ពីជំរុំទី១ទីកាន់ជំរុំទី២ យើងត្រូវប្រើពេលប្រហែល៤ទៅ៥ម៉ោង។ តាមផ្លូវទីជំរុំទី២ជាដំណាក់ផ្លូវដែលសម្បូរដោយទេសភាពស្អាតៗច្រើន ហើយក៏ជាដំណាក់ផ្កូវដែលវែងជាងគេផងដែរក្នុងការឡើងភ្នំទំព័រ។ ចំណុចដែលល្អគឺថាស្ថានភាពផ្លូវមិនសូវចោតខ្លាំងនោះទេ។

ទេសភាពតាមផ្លូវទីជំរុំទី២
ទេសភាពតាមផ្លូវទៅជំរុំទី២
ទេសភាពតាមផ្លូវទៅជំរុំទី២
ទេសភាពតាមផ្លូវទៅជំរុំទី២

ចូលដល់ជំរុំទី២ ជាតំបន់ព្រៃក្រាស់ដែលត្រជាក់ហើយសើម។ មកដល់ជំរុំទី២ភ្លាមយើងមានអារម្មណ៍មួយប្លែកដោយសារទីនេះហ៊ុំព័ទ្ធដោយដើមឈើធំៗនិងក្រាស់។ នៅទីនេះមានអូរមួយហូរកាត់។ ទឹកនោះយើងអាចផឹកបាន និងយកមកប្រើប្រាស់ដាំស្លបាន។ ទីនេះសម្បូរសត្វទៀកច្រើន។

ទិដ្ឋភាពនៅជំរុំទី២
ទិដ្ឋភាពនៅជំរុំទី២
ទិដ្ឋភាពនៅជំរុំទី២
ទិដ្ឋភាពនៅជំរុំទី២
ទិដ្ឋភាពនៅជំរុំទី២
ទិដ្ឋភាពនៅជំរុំទី២
ទិដ្ឋភាពនៅជំរុំទី២
ទិដ្ឋភាពនៅជំរុំទី២

ពីជំរុំទី២ទៅកាន់កំពូលភ្នំទំព័រ ត្រូវប្រើពេលប្រហែល៣ម៉ោងទៀត។ តំណាក់កាលនេះ ស្ថានភាពផ្លូវរាងពិបាកបន្តិចដោយសារផ្លូវមានព្រៃក្រាស់ងាយវង្វេង រអិល និងសម្បូរដោយសត្វទៀក។ សត្វទៀកស្រដៀងទៅនឹងសត្វឈ្លើងប៉ុន្តែវាងាយនឹងបេះចេញជាងពេលវាខាំយើង។ ដំណើរទៅកាន់កំពូលភ្នំយើងនឹងជួបប្រទះអូរទឹក២ ៣កន្លែង។ ទឹកអូរនោះយើងអាចផឹកបាន។

ទេសភាពតាមផ្លូវទៅកំពូលភ្នំទំព័រ

សម្រាប់អ្នកដែលចង់ឡើងដល់កំពូលភ្នំគួរត្រៀមសម្លៀកបំពាក់សម្រាប់អាកាសធាតុត្រជាក់ពិសេសពេលយប់។ ការឡើងភ្នំទំព័រ អាចរាងពិបាកជាងការឡើងភ្នំឱរ៉ាល់ដោយសារទំព័រពុំសូវទាន់មានមនុស្សទៅច្រើន ហេតុនេះតម្រាយផ្លូវស្ថិតនៅស្ថានភាពដើមស្ទើរទាំងស្រុង។ មួយវិញទៀត ទំព័រសម្បូរកន្លែងដែលមានទេសភាពស្អាតច្រើនសម្រាប់អ្នកចូលចិត្តធម្មជាតិ។ ហេតុនេះការទៅទស្សនាភ្នំទំព័រតាមរយៈសហគមន៍ក៏រួមចំណែកលើកកម្ពស់ជីវភាពបងប្អូននៅសហគមន៍ក៏ដូចជាបានចូលរួមការពារព្រៃឈើផងដែរ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.